បរទេស៖ លោក Enzo Maresca បានបដិសេធមិនបញ្ជាក់ពីអនាគតរបស់កីឡាករ Jadon Sancho នៅក្លឹប Chelsea ប៉ុន្តែគាត់បានអះអាងថាខ្សែបម្រើស្លាប “អាចធ្វើបានល្អជាង” នៅ Stamford Bridge ។
លោក Maresca បានបញ្ជាក់អំពីអនាគតរបស់ Sancho ទៅកាន់អ្នកយកព័ត៌មានថា “កីឡាករទាំងអស់ដែលនៅជាមួយយើង ខ្ញុំស្រលាញ់ពួកគេទាំងអស់ ប៉ុន្តែនៅពេលនេះវាជាពេលដែលត្រូវបញ្ចប់យ៉ាងល្អ ហើយបន្ទាប់មកវាមិនមែនជាពេលដែលត្រូវគិតអំពីរដូវកាលក្រោយនោះទេ។ ខ្ញុំផ្តោតទាំងស្រុងលើការប្រកួតចំនួនប្រាំបួន ពីរខែទៀត ខ្ញុំផ្តោតទាំងស្រុងអំពីវា។ បន្ទាប់មកអ្វីដែលកើតឡើងនៅរដូវក្តៅ យើងនឹងឃើញ។ ប៉ុន្តែអ្នកទាំងអស់ដែលនៅទីនេះ ខ្ញុំចង់ឲ្យពួកគេសប្បាយចិត្តនៅទីនេះ”៕