Bayern ស្ទាក់ស្ទើរក្នុងការផ្តល់កុងត្រាថ្មីដល់ Thomas Muller ព្រោះតែកត្តាមួយនេះ

បរទេស៖ ក្លឹប Bayern Munich ត្រូវបានរាយការណ៍ថាបានសម្រេចចិត្តប្រឆាំងនឹងការផ្តល់កុងត្រាថ្មីដល់ Thomas Muller ។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបមានការស្ទាក់ស្ទើរក្នុងការបន្តកិច្ចសន្យា ដោយសារតែការទាមទារប្រាក់ខែខ្ពស់របស់កីឡាករ។

គោលដៅសក្តានុពលមួយសម្រាប់ Muller អាចជាក្លឹប LAFC ដែលជាក្លឹបដៃគូរបស់ Bayern ក្នុង Major League Soccer (MLS) ។ ដោយសារទំនាក់ទំនងដ៏រឹងមាំរវាងស្ថាប័នទាំងពីរ ក្រុម Bundesliga ប្រហែលជាសម្លឹងរកការជួយសម្របសម្រួលសម្រាប់ការផ្ទេររបស់ Muller ទៅកាន់ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ។ ប្រសិនបើការចរចាររីកចម្រើន កីឡាករ Müller អាចនឹងត្រូវធ្វើដំណើរទៅកាន់ MLS សម្រាប់អាជីពថ្មីនោះទឹកដីអាមេរិក៕

Previous articleAntony បង្ហាញភាពមិនច្បាស់លាស់ជុំវិញអនាគតខ្លួន
Next articleBrighton អាចនឹងខកខានការផ្ទេរយកខ្សែការពារកណ្តាល Terry Yegbe