Antony បង្ហាញភាពមិនច្បាស់លាស់ជុំវិញអនាគតខ្លួន

បរទេស៖ កីឡាករ Antony និយាយថាការចូលរួមជាមួយ Real Betis គឺជា “ការសម្រេចចិត្តដ៏ល្អបំផុត” ដែលគាត់បានធ្វើ ប៉ុន្តែខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលមិនប្រាកដថាគាត់នឹងស្នាក់នៅលើសពីចុងបញ្ចប់នៃរដូវកាលនេះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កីឡាករ Antony បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តណាស់នៅទីនេះ ប៉ុន្តែវានៅតែលឿនពេកក្នុងការសម្រេចចិត្ត។ ខ្ញុំបានរកឃើញខ្លួនឯង ខ្ញុំត្រូវការស្វែងរកខ្លួនឯង ខ្ញុំត្រូវការសុភមង្គល ហើយខ្ញុំក៏ត្រូវការគ្រួសាររបស់ខ្ញុំដើម្បីសុភមង្គលផងដែរ”។

នៅក្នុងការជជែកជាមួយ DAZN កីឡាករបានបន្ថែមថា “រាល់ថ្ងៃដែលកន្លងផុតទៅ ខ្ញុំឃើញថាវាជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំបានធ្វើ។ ខ្ញុំរីករាយជាមួយទីក្រុង ក្លឹប ជារៀងរាល់ថ្ងៃ។ ទីក្រុង [Seville] រំឭកខ្ញុំពីរឿងជាច្រើនពីប្រេស៊ីល ដូចជាព្រះអាទិត្យ អាហារ អ្វីគ្រប់យ៉ាង។ ប្រជាជនក៏មានភាពកក់ក្តៅផងដែរ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយនោះជារឿងសំខាន់សម្រាប់ពួកយើងក្នុងនាមជាសញ្ជាតិប្រេស៊ីល”៕

Previous articleក្រុមបឹងកេត ជាបេក្ខភាពទី៤ ឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
Next articleBayern ស្ទាក់ស្ទើរក្នុងការផ្តល់កុងត្រាថ្មីដល់ Thomas Muller ព្រោះតែកត្តាមួយនេះ