អនាគតរបស់ Vinicius Jr នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដដែរ!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹបនៅ Saudi Pro League មានការចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ក្លឹប Real Madrid ប៉ុន្តែមិនបានទាក់ទងជាមួយភ្នាក់ងាររបស់កីឡាករតាំងពីខែធ្នូ ឆ្នាំ២០២៤មកម្ល៉េះ។ មុននេះ ចំណុចនៃទំនាក់ទំនងរវាងលីក និងកីឡាករ គឺស្ថិតនៅលើលោក Saad Al Lazeez ដែលបានបម្រើការជាអនុប្រធានរបស់ SPL ។ ទោះយ៉ាងណាក៏ដោយ លោក Al Lazeez បានលាលែងពីតំណែងកាលពីខែមុន។

Real Madrid បានចាប់ផ្តើមកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Vinicius Jr ជាលើកដំបូងនៅក្នុងខែកុម្ភៈឆ្នាំនេះ ហើយបានកំណត់ការផ្តល់ជូនស្រដៀងគ្នាទៅនឹងប្រាក់ខែបច្ចុប្បន្នរបស់កីឡាករ ១៧លានអឺរ៉ូ ក្នុងមួយឆ្នាំបន្ទាប់ពីបង់ពន្ធ។ បន្ទាប់មកភ្នាក់ងាររបស់កីឡាករបានបញ្ជូនសំណើផ្ទាល់ខ្លួនរបស់ពួកគេ ដែលខ្ពស់ជាងអ្វីដែលក្លឹបផ្តល់ជូន។ ម្ចាស់ជើងឯកអេស្ប៉ាញមិនទាន់ឆ្លើយតបទៅនឹងការទាមទារដែលកីឡាករចង់បាននោះទេ។ កីឡាករ​ប្រេស៊ីល​នៅ​សល់​ពេល​ពីរ​ឆ្នាំ​ទៀត​ក្នុង​កិច្ច​សន្យា​ដែល​មាន​ស្រាប់​របស់​គាត់ជាមួយក្លឹប Real Madrid៕

Previous articleLiverpool ទាមទារតម្លៃ ៤៣លានផោន សម្រាប់ក្លឹបដែលចង់បាន Diogo Jota
Next articleក្លឹប Everton ចាប់អារម្មណ៍ប្រធានក្រុម Sunderland កីឡាករ Dan Neil