បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាក្លឹប Everton បានបន្តការចាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើប្រធានក្រុម Sunderland កីឡាករ Dan Neil នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
កិច្ចសន្យារបស់ Dan Neil នឹងផុតកំណត់នៅឆ្នាំ២០២៦ ប៉ុន្តែក្លឹប Sunderland ចង់បញ្ចុះបញ្ចូលគាត់ឱ្យចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លឹប។ នាគតរបស់គាត់អាចអាស្រ័យទៅលើថាតើក្រុមលោក Regis Le Bris អាចនឹងឡើងមកលេងនៅ Premier League វិញបាន ឫអត់៕