Liverpool ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Igor Paixao របស់ Feyenoord

បរទេស៖ ក្លឹប Liverpool កំពុងតែបង្កើនចំណាប់អារម្មណ៍របស់ពួកគេទៅលើខ្សែប្រយុទ្ធ Igor Paixao របស់ Feyenoord ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្តៅខិតជិតមកដល់។

យោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្រុមហង្សក្រហមបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទម្រង់លេងរបស់កីឡាករ Paixao ហើយអាចនឹងចាប់ផ្តើមការចរចាជាផ្លូវការក្នុងពេលឆាប់ៗនេះ។ គាត់​មាន​ទម្រង់​លេង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន១៣ដង​នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ក្លឹប Liverpool មិនមែនជាក្លឹបតែមួយដែលចង់បានខ្សែប្រយុទ្ធរូបនេះទេ ក្នុងនោះក្លឹប Arsenal ក៏ត្រូវបានភ្ជាប់ផងដែរ ខណៈដែលក្រុមអ៊ីតាលី Napoli និង Atalanta ត្រូវបានរាយការណ៍ថាកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់>

Previous articleMan Utd កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករ Xavi Simons
Next articleNapoli ចង់បានកីឡាករ ២រូបនេះមកពង្រឹងក្រុមនៅរដូវកាលក្រោយ