បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានឱ្យដឹងថា Napoli កំពុងចាប់អារម្មណ៍ទៅលើកីឡាករ Alejandro Garnacho របស់ Manchester United នៅមុនទីផ្សាររដូវក្តៅ។ ភាគីអ៊ីតាលីពីមុនបានព្យាយាមក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអាហ្សង់ទីនក្នុងអំឡុងខែមករាបន្ទាប់ពីការចាកចេញរបស់ Khvicha Kvaratskhelia ទៅ Paris Saint-Germain ។
បន្ថែមពីលើការពង្រឹងការវាយប្រហាររបស់ពួកគេ ក្លឹប Napoli កំពុងស្វែងរកជម្រើសដើម្បីពង្រឹងខ្សែបម្រើរបស់ខ្លួនជាមួយនឹងកីឡាករ Georgiy Sudakov របស់ក្លឹប Shakhtar Donetsk ៕