បរទេស៖ កីឡាករ Bernardo Silva អាចត្រលប់ទៅកាន់ក្លឹបកុមារភាពរបស់គាត់វិញ គឺក្លឹប Benfica នៅរដូវក្តៅនេះ ខណៈដែលក្រុមព័រទុយហ្គាល់បានបើកការពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ ក៏ដូចជាក្លឹប Manchester City ផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ២០២៦ ដែលបានផ្តល់ក្តីសង្ឃឹមដល់ Benfica ថាពួកគេអាចនាំយកតារាឆ្នើមរូបនេះមកក្លឹបវិញបន្ទាប់ពីការចាកចេញជាងមួយទសវត្សរ៍៕



