បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mirror បានអោយដឹងថាក្លឹប West Ham United កំពុងរៀបចំធ្វើការផ្ទេរយកកីឡាករ Caoimhin Kelleher របស់ Liverpool នៅពេលដែលទីផ្សាររដូវក្តៅបានបើក។
ទោះបីជាក្លឹប West Ham បានធ្វើការបញ្ចុះបញ្ចូលជាលើកដំបូងក៏ដោយ ពួកគេអាចប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់ចំពោះការចុះហត្ថលេខាយកអ្នកចាំទី Kelleher ។ កីឡាករវ័យ ២៦ឆ្នាំបានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបជាច្រើន ដោយ Liverpool ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃប្រហែល ២០លានផោនលើអ្នកចាំទី៕



