បរទេស៖ ក្លឹប Crystal Palace បានបញ្ជាក់ថាកីឡាករ Will Hughes បានបន្តកុងត្រាថ្មីរយៈពេលពីរឆ្នាំ ដោយរក្សាទុកគាត់នៅក្លឹបរហូតដល់ចប់រដូវកាល ២០២៦-២៧។
កីឡាករ Hughes បានបង្ហាញភាពលេចធ្លោពេញមួយរដូវកាលនេះ ដោយបានបង្ហាញខ្លួនចំនួន ៣២ដងនៅគ្រប់ការប្រកួតទាំងអស់។ ខ្សែបម្រើដែលមានភាពច្នៃប្រឌិតរូបនេះបានបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង និងបានធ្វើការអបអរការប្រកួតលើកទី១០០ របស់គាត់សម្រាប់ក្លឹបកាលពីខែធ្នូ៕



