បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kevin De Bruyne និយាយថា៖
“មានការតក់ស្លុតបន្តិច ដោយសារខ្ញុំមិនមានការផ្តល់ជូនណាមួយពី Man City ពេញមួយឆ្នាំ។ ច្បាស់ណាស់ ខ្ញុំភ្ញាក់ផ្អើលបន្តិច ប៉ុន្តែត្រូវតែទទួលយកវា។ ខ្ញុំនៅតែគិតថាខ្ញុំអាចលេងនៅកម្រិតនេះបានដដែរ ប៉ុន្តែខ្ញុំយល់ថាក្លឹបត្រូវតែធ្វើការសម្រេចចិត្ត”៕