បរទេស៖ ក្លឹប Chelsea បានចាប់អារម្មណ៍លើ Kobbie Mainoo និង Alejandro Garnacho ចាប់តាំងពីការសាកសួរអំពីអ្នកទាំងពីរនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានឱ្យដឹងថាក្រុមតោខៀវនឹងដាក់សំណើរផ្ទេរយកកីឡាករទាំង២រូប របស់ក្លឹប Manchester United ប្រសិនជាកីឡាករទាំង២ អាចស្វែងរកបាននៅក្នុងទីផ្សារដោះដូររដូវក្តៅ។
បាយការណ៍បន្ថែមថាក្រុមបិសាចក្រហមដែលកំពុងមានបញ្ហាហិរញ្ញវត្ថុ អាចនឹងត្រូវបង្ខំឱ្យលក់កីឡាករចេញពីសាលាបាល់ទាត់របស់ខ្លួនដើម្បីទទួលបានប្រាក់ចំណេញសុទ្ធ ដែលនឹងជួយពួកគេម្តងទៀតក្នុងការចុះហត្ថលេខាថ្មីៗដោយមិនបំពានដល់ច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព៕