បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសហព័ន្ធបាល់ទាត់ប្រេស៊ីលមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការទទួលបានភ្លើងខៀវសម្រាប់លោក Carlo Ancelotti ជាគ្រូបង្វឹកថ្មី។
សហព័ន្ធបាល់ទាត់ប្រេស៊ីលបានបង្ហាញយ៉ាងច្បាស់ថាលោក Carlo Ancelotti អាចនឹងមកចូលរួមជាមួយក្រុមមុនការប្រកួត Clubs World Cup។ តំណាងសហព័ន្ធនៅតែស្ថិតក្នុងប្រទេសអេស្ប៉ាញ ដើម្បីធ្វើការពិភាក្សាជាមួយភ្នាក់ងាររបស់លោក Ancelotti និងរង់ចាំការសម្រេចចិត្តរបស់ក្លឹប Real Madrid ចំពោះអនាគតគាត់៕