បរទេស៖ កីឡាករ Sandro Tonali ចង់បន្តនៅ Newcastle ជាច្រើនឆ្នាំខាងមុខ បន្ទាប់ពីទទួលបានការគាំទ្រ ទោះបីជាត្រូវជាប់បំរាមមិនអោយចូលទីលានអស់រយៈពេល ១០ខែកាលពីរដូវកាលមុន។
កីឡាករជម្រើសជាតិអ៊ីតាលីរូបនេះមានទម្រង់លេងយ៉ាងជក់ចិត្តចាប់តាំងពីបានត្រលប់មកក្រុមរបស់លោក Eddie Howe ដោយបានបំពេញតួនាទីជាខ្សែបម្រើដ៏មានឥទ្ធិពល ខណៈដែលក្រុមសារិកាព្រៃកំពុងប្រជែងដើម្បីទទួលបានកៅអីលេង Champions League នៅរដូវកាលក្រោយ ហើយបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអះអាងថាគាត់មានចំណាប់អារម្មណ៍តិចតួចក្នុងការចាកចេញទៅកាន់ក្លឹប Juventus និង Manchetser City៕