Chelsea ចង់បានកីឡាករ Morgan Rogers ស្របពេល Aston Villa ជួបបញ្ហាមួយនេះ

បរទេស៖ ក្លឹប Chelsea កំពុងរៀបចំផែនការផ្ទេរនៅរដូវក្តៅសម្រាប់អតីតមិត្តរួមរបស់កីឡាករ Cole Palmer គឺកីឡាករ Morgan Rogers ខណៈដែលពួកគេសម្លឹងមើលការទាញយកអត្ថប្រយោជន៍ពីបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Aston Villa ដែលកំពុងតែមាន។

ខណៈពេលដែល Villans ចាត់ទុក Rogers ជាផ្នែកមួយដ៏សំខាន់នៃក្រុម ហើយមិនគិតពីវិធីចែកផ្លូវជាមួយគាត់នៅរដូវក្តៅនេះ ប៉ុន្តែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេអាចបង្ខំឱ្យពួកគេលក់កីឡាករសំខាន់ៗចេញមួយចំនួននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្រោមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League ក្លឹប Villa បានបានចំណាយច្រើនជាង ៩០ភាគរយនៃប្រាក់ចំណូលរបស់ពួកគេលើប្រាក់ឈ្នួល៕

Previous articleកីឡាករ Sandro Tonali ឆ្លើយតបទៅនឹងការចង់បានរបស់ Man City ថា…!
Next articleកីឡាករ Lucas Bergvall នឹងស្នាក់នៅក្លឹប Spurs ដល់ឆ្នាំ២០៣១