លោក Didi Hamann ណែនាំ Amorim អោយចុះហត្ថលេខាយកកីឡាកររូបនេះ

បរទេស៖ ក្លឹប Manchester United ត្រូវបានគេជំរុញឱ្យចុះហត្ថលេខាលើមិត្តរួមក្រុម Bayern Munich របស់ Harry Kane គឺកីឡាករ Joao Palhinha ដែលត្រូវបានណែនាំឱ្យចាកចេញពីក្លឹបនៅរដូវក្តៅនេះ។

Joao Palhinha: Bayern Munich sign Fulham midfielder for £42.3m until 2028 -  BBC Sport

អតីតតារាឆ្នើមជម្រើសជាតិអាល្លឺម៉ង់ និងក្រុម Liverpool លោក Didi Hamann បានប្រាប់ CoinCasino ថា៖ “ខ្ញុំគិតថា Joao Palhinha អាចសាកសមសម្រាប់ Manchester United ពីព្រោះពួកគេត្រូវការកីឡាកររឹងមាំងនៅតំបន់បម្រើ។ គាត់ជាអ្នកធ្វើករនៅតំបន់នេះ ហើយជាកន្លែងដែលការប្រកួតអាចឈ្នះ និងចាញ់សម្រាប់ក្លឹប United។ ពួកគេមើលទៅទន់ខ្សោយនៅទីនោះ ពេលខ្លះ ហើយខ្ញុំគិតថា Palhinha នឹងអាចកែលម្អពួកគេបាន។ អ្វីៗមិនមអាចដំណើរកាលល្អសម្រាប់គាត់នៅ Bayern Munich ពីព្រោះលោក Vincent Kompany បានសម្រេចចិត្តថា Joshua Kimmich នឹងត្រលប់មកនៅតំបន់បម្រើ ហើយចំណុចខ្វះខាតមួយក្នុងការប្រកួតរបស់គាត់គឺប្រហែលជាការគ្រប់គ្រង់បាល់របស់គាត់ ហើយវាពិតជាសំខាន់ណាស់នៅ Bayern នៅពេលដែលពួកគេគ្រប់គ្រងការប្រកួត។ គាត់ប្រហែលជាកីឡាករដែលត្រូវប្រើក្នុងការប្រកួតដ៏ធំបំផុតទល់នឹងក្រុមល្អបំផុត ដូច្នេះគាត់អាចធ្វើឱ្យក្រុមប្រជែងខកចិត្ត។ គាត់កម្រចាប់ផ្តើមហើយក៏មានរបួសដែរ ខ្ញុំគិតថាគាត់នឹងចែកផ្លូវជាមួយក្លឹបនៅរដូវក្តៅ ហើយវាជាសំណួរថាតើ Bayern អាចទទួលបានលុយប៉ុន្មានមកវិញ”៕

Previous articleReal Madrid ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមអំពីការលក់កីឡាករ Arda Guler
Next articleលោក Robbie Fowler ប្រាប់ Arne Slot អោយផ្ទេរយកខ្សែប្រយុទ្ធរូបនេះ