កីឡាករ Morgan Gibbs-White ក្លាយជាគោលដៅអាទិភាពរបស់ក្លឹប Man City

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Morgan Gibbs-White ត្រូវបានក្លឹប Manchester City ចាប់ទុកថាជា “គោលដៅអាទិភាព” ហើយក្លឹបគ្រោងនឹង “ជំរុញ” ការពិភាក្សាសម្រាប់ខ្សែបម្រើប្រយុទ្ធរូបនេះនៅក្នុងសប្តាហ៍ខាងមុខ។

ក្លឹប Man City មិនត្រូវបានគេរំពឹងថានឹងអាចមានបញ្ហាទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Gibbs-White នោះទេ ប៉ុន្តែពួកគេត្រូវធ្វើការក្នុងការបញ្ចុះបញ្ចូលអោយក្លឹប Forest ចែកផ្លូវជាមួយកីឡាករវ័យ ២៥ឆ្នាំរូបនេះ៕

Previous articleលោក Robbie Fowler ប្រាប់ Arne Slot អោយផ្ទេរយកខ្សែប្រយុទ្ធរូបនេះ
Next articleប្រធានក្លឹប Lazio ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនៃការចាកចេញរបស់ខ្សែប្រយុទ្ធ Gustav Isaksen