Chelsea អាចផ្ទេរយកកីឡាករ ២រូបនេះបាន លុះត្រាក្លឹបបំពេញលក្ខខណ្ឌមួយនេះ

បរទេស៖ ទោះជាយ៉ាងណាក៏ដោយខ្សែការពារកណ្តាល គឺជាជម្រើសបន្ទាប់បន្សំ ខណៈក្លឹបតោខៀវចង់បានកីឡាករ Dean Huijsen ពី Bournemouth ទោះបីជាពួកគេប្រឈមមុខនឹងការប្រកួតប្រជែងពី Real Madrid, Liverpool និង Bayern Munich ក៏ដោយ។

Spain v Netherlands - UEFA Nations League Quarterfinal Leg Two

ទោះជាយ៉ាងណាក៏ដោយ មានការព្រួយបារម្ភជុំវិញការផ្ទេរយកកីឡាករ Hato ខណៈយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Chelsea បានកត់សម្គាល់ពីកំហុសគាត់ក្នុងការប្រកួតបរាជ័យ ៤-០ នាពេលថ្មីៗនេះរបស់ Ajax ទល់នឹង Utrecht ។ ពួកគេនៅមានជំនឿថាកីឡាករវ័យ ១៩ឆ្នាំរូបនេះនឹងបន្តអភិវឌ្ឍន៍។

ក្លឹប Arsenal និង Liverpool ក៏បានចាប់អារម្មណ៍ផងដែរចំពោះកីឡាករ Hato ដែលគាត់ចេញក្រុមយុវជនរបស់ក្លឹប Ajax នឹងបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០២៣។ គាត់បានបង្ហាញខ្លួនជាង ១០០ដងសម្រាប់ក្រុមហូឡង់ ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីឈ្នះពានរង្វាន់ Eredivisie ជាលើកដំបូងរបស់គាត់ជាមួយក្លឹប។

Fulham FC v Chelsea FC - Premier League

លទ្ធផលបញ្ចប់នៅ Premier League នៅរដូវកាលនេះ គឺមានផលប៉ះពាល់ដ៏ការផ្ទេរកីឡាករនារដូវក្តៅ។ ក្រុមរបស់ Enzo Maresca ស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងចំណាត់ថ្នាក់កំពូល និងជំរុញឱ្យមានកន្លែងមួយនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ការ​ប្រកួត​ជម្រុះ​អាច​បង្កើន​ក្តី​សង្ឃឹម​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយ Huijsen និង Hato៕

Previous articleChelsea និង Dortmund កំពុងជម្រុញការដោះដូរកីឡាករ Chukwuemeka និង Gittens
Next articleជម្រើសជាតិកម្ពុជា ខូលីបាលី អាប់ឌែល ចូលក្រុម ASEAN ALL-STARS ត្រៀមប្រកួតមិត្តភាពសប្បុរសធម៌អន្តរជាតិជាមួយក្រុម Man Utd