ខ្សែប្រយុទ្ធ Liam Delap នឹងផ្ទេរមកកាន់ Old Trafford ក្នុងលក្ខខណ្ឌតែមួយប៉ុណ្ណោះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹប Manchester United ទំនងជានឹងយកឈ្នះ Chelsea ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើ Liam Delap ពី Ipswich Town នៅរដូវក្តៅនេះ ប៉ុន្តែការផ្ទេររបស់ខ្សែប្រយុទ្ធអង់គ្លេសទៅកាន់ Old Trafford អាចអាស្រ័យលើលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League រវាងបិសាចក្រហម និង Tottenham Hotspur ។

កីឡាករ Delap ត្រូវបានរាយការណ៍ថាផ្តល់អាទិភាពដល់ការលេងក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ហើយនឹងធ្វើដំណើរទៅកាន់ Old Trafford ប្រសិនបើ United ទទួលបានកៅអីលេង Champions League ដោយការឈ្នះ Europa League នៅរដូវកាលនេះ៕

Previous articleលោក Carlo Ancelotti នឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលនៅថ្ងៃទី២៦ ខែឧសភា
Next articleលោក ឡេង តុង ចូលរួមរត់ម៉ារ៉ាតុងនៅអាមេរិក ជាការរំលេចអត្តសញ្ញាណកីឡារបស់កម្ពុជាទៅកាន់ពិភពលោក