Man Utd ឈានមួយជំហ៊ានទៀតក្នុងការផ្ទេរយកកីឡាករ Antoine Semenyo

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប Man Utd បានធ្វើការយ៉ាងលឿនចំពោះការផ្ទេរកីឡាករ Semenyo ប៉ុន្តែលទ្ធភាពដែលអាចចុះហត្ថលេខាយកគាត់មានតម្លៃ ៦០លានផោន សម្រាប់ទីផ្សារដោះដូររដូវក្តៅនេះ គឺអាស្រ័យទៅលើការឈ្នះពាន Europa League និងការលក់ចេញកីឡាករមួយចំនួន។ ផ្ទុយទៅវិញ របាយការណ៍បន្ថែមថា ខ្សែប្រយុទ្ធ Liam Delap របស់ Ipswich Town អាចត្រូវបានចុះហត្ថលេខា ប្រសិនបើពួកគេឈ្នះការប្រកួត Europa League ឫអត់ ខណៈកីឡាករវ័យ ២២ឆ្នាំរូបនេះមានតម្លៃផ្តាច់កុងត្រាប្រមាណ ៣០លានផោន។

នេះគឺជាផ្នែកមួយនៃផែនការផ្ទេរកាន់តែទូលំទូលាយរបស់ United ដែលរួមមានការព្យាយាមចុះហត្ថលេខាលើ Matheus Cunha របស់ Wolves ក្នុងតម្លៃប្រហែល ៦០លានផោន និងការប៉ុនប៉ងលក់ខ្សែប្រយុទ្ធ Rasmus Hojlund និង Joshua Zirkzee។ របាយការណ៍បន្ថែមថា កីឡាករទាំង២រូប ដែលស៊ុតបញ្ចូលទីបានតែ ៧គ្រាប់ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះកំពុងស្ថិតនៅលើទីផ្សារ ដោយក្លឹប Juventus ត្រូវបានទាក់ទងជាមួយ Hojlund និងក្លឹប Inter Milan កំពុងសម្លឹងមើលការខ្ចីជើងសម្រាប់ Zirkzee ។ ការពិតដែលថាបិសាចក្រហមអាចរកលុយបានលើកីឡាករទាំងពីរដែលមានតម្លៃសរុប ១០៨លានផោន។

FBL-ENG-PR-MAN CITY-MAN UTD

ខ្សែបម្រើស្លាបឆ្វេង Semenyo មានកុងត្រាដល់ឆ្នាំ២០២៩ នៅ Bournemouth។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ដងក្នុង ៣៥ប្រកួតនៅ Premier League នៅរដូវកាលនេះ។

មុនពេល United អាចឈានទៅមុខជាមួយនឹងផែនការផ្ទេររដូវក្តៅរបស់ពួកគេ ពួកគេត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Chelsea នៅថ្ងៃសុក្រក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចុងក្រោយរបស់ពួកគេក្នុងរដូវកាលនេះ៕

Previous articleឯកឧត្តម វ៉ាត់ ចំរើន ៖ គុណភាពបច្ចេកទេសអត្តពលិកចំបាប់កម្ពុជា ចាប់ពីស៊ីហ្គេម ២០២៣ ដល់ពេលនេះ នៅតែរក្សាបានល្អ មុនដល់ស៊ីហ្គេម ២០២៥
Next articleអតីតតារាឆ្នើមរបស់ក្លឹបបិសាចក្រហមណែនាំកីឡាករ Antony អោយធ្វើរឿងនេះ