បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jeremie Frimpong និងក្លឹប Liverpool បានឈានដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀង ខណៈដែលរាល់ព័ត៌មានលម្អិតនៃលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមស្ទើរទាំងអស់តាមការរំពឹងទុក។
គ្មានបញ្ហាលើលក្ខខណ្ឌនៃការចាកចេញនោះទេ ខណៈដែលក្លឹប Liverpool កំពុងទាក់ទងផ្ទាល់ជាមួយ Leverkusen ចាប់តាំងពីថ្ងៃច័ន្ទ លើតម្លៃផ្ទេរ ៣៥-៤០លានអឺរ៉ូ៕