លោក Howe ឆ្លើយតបទៅនឹងព័ត៌មានការផ្ទេររបស់ Alexander Isak ទៅកាន់ Arsenal

បរទេស៖ ក្រុមកាំភ្លើងធំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរសម្រាប់កីឡាករសញ្ជាតិស៊ុយអែត Alexander Isak នៅរដូវក្តៅនេះ ខណៈដែលពួកគេស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មី ប៉ុន្តែក្លឹប Newcastle មិនស្ថិតនៅក្រោមសម្ពាធដែលទាមទារអោយក្លឹបលក់កីឡាកររូបនេះទេ ហើយលោក Howe បាននិយាយថារឿងរ៉ាវទាំងនេះគឺជា “ជាព័ត៌មានមិនពិត”។

Newcastle United FC v Chelsea FC - Premier League

លោក Howe បានប្រាប់អ្នកយកព័ត៌មានថា៖ “វាជាព័ត៌មានមិនពិត ពីព្រោះខ្ញុំមិនឃើញមូលហេតុដែលកីឡាកររបស់យើងត្រូវបានភ្ជាប់ទៅនឹងព័ត៌មាននេះ។ ខ្ញុំគិតថាកីឡាករសប្បាយចិត្តនៅទីនេះ។ ខ្ញុំគិតម្តងទៀតថា ពួកគេកំពុងឃើញពួកយើងរីកចម្រើន និងអភិវឌ្ឍទៅជាក្រុមដែលសង្ឃឹមថាអាចប្រកួតប្រជែងនៅចុងបញ្ចប់នៃលីគ។ សមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់យើងក្នុងការប្រកួតប្រជែងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានរារាំងដោយច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព ប៉ុន្តែបញ្ហាទាំងនោះមិនមានសម្រាប់ទីផ្សារដោះដូរកីឡាករខាងមុខនោះទេ។ ដូច្នេះ​ខ្ញុំ​មិន​ឃើញ​ហេតុផល​ណា​មួយ​ដែល​យើង​មិន​អាច​ពង្រឹង មិន​ចុះ​ខ្សោយ សម្រាប់ក្រុមយើង”។

ក្លឹប Newcastle អាចយកឈ្នះ Arsenal ជាលើកទីបួននៅរដូវកាលនេះ នៅពេលដែលភាគីទាំងពីរជួបគ្នានៅ Emirates នៅថ្ងៃអាទិត្យ ហើយបានបង្ហាញនៅការរីកចម្រើនយ៉ាងខ្លាំងក្នុងរដូវកាលនេះ នឹងបានបញ្ចប់នៅការង់ចាំរយៈពេល ៧០ឆ្នាំរបស់ពួកគេសម្រាប់ការលើកពាន Carabao Cup ។ នៅក្នុងបរិបទនោះ Howe រំពឹងថានឹងអាចរក្សាកីឡាករល្អបំផុតរបស់គាត់នៅរដូវក្តៅនេះ។

Newcastle United FC v Leicester City FC - Premier League

ក្លឹបសារិកាព្រៃ នឹងអាចទទួលបានកៅអីក្នុងការលេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយដោយការឈ្នះក្នុងការប្រកួតជាមួយក្រុម Arsenal។ បន្ទាប់មកពួកគេត្រូវជួបក្រុម Everton នៅកីឡដ្ឋាន St James’ Park ដើម្បីបញ្ចប់រដូវកាលនេះនៅសប្តាហ៍ក្រោយ៕

Previous articleArsenal ក្លាយជាបេក្ខភាពក្លឹបមួយដែលចង់បានកីឡាករ Rodrygo
Next articleLeroy Sane នៅមិនទាន់បន្តកុងត្រាថ្មីជាមួយនឹងក្លឹប Bayern Munich នោះទេ!