នេះជាមូលហេតុរារាំងក្លឹប Barcelona ក្នុងការចុះហត្ថលេខាយកកីឡាករ Jonathan Tah

បរទេស៖ ក្តីសង្ឃឹមរបស់ Barcelona ក្នុងការចុះហត្ថលេខាលើកីឡាករ Tah របស់ Bayer Leverkusen ហាក់ដូចជាកំពុងធ្លាក់ចុះ ដោយ Bayern Munich បានដាក់សំណើរកិច្ចសន្យាទៅកាន់ខ្សែការពារកណ្តាលរូបនេះ ក្នុងបំណង់យកគាត់មកពង្រឹងនៅតំបន់ការពាររបស់ខ្លួនបន្ទាប៉ពីការចាកចេញរបស់កីឡាករ Eric Dier។

បើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern កំពុងជំរុញឱ្យទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់ Tah ជាមួយនឹងកិច្ចពិភាក្សាបន្ថែមទៀតដែលរំពឹងទុកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ក្លឹប Barcelona នៅតែតាមដានស្ថានការណ៍ដដែល ដោយលោក Hansi Flick ចង់ជួបជុំជាមួយខ្សែការពារ Leverkusen ដែលគាត់បានបង្វឹកក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពហិរញ្ញវត្ថុរបស់ Barca កំពុងបន្តរារាំងក្លឹបយក្សកាតាឡាន់ក្នុងការចុះឈ្មោះកីឡាករថ្មី ហើយពួកគេនឹងត្រូវលក់កីឡាករដែលខ្លួនមាន ដើម្បីអនុលោមតាមបទប្បញ្ញត្តិរបស់ FFP៕

Previous articleអតីតគ្រូបង្វឹកក្រុម United ណែនាំកុំអោយយក Antony ត្រលប់មកកាន់ Old Trafford វិញ
Next articleMan City ដើរចេញពីការចរចាផ្ទេរកីឡារ Florian Wirtz ព្រោះតែបញ្ហានេះ