បរទេស៖ កីឡាករ Rodrygo របស់ Real Madrid កំពុងពិចារណាចាកចេញពីក្លឹបអធិរាជស នៅរដូវក្តៅនេះ ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានរាយការណ៍ថាបានឈាន “ជើងម្ខាង” រួចទៅហើយចេញពីក្លឹបយក្សនៅអេស្ប៉ាញ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ របាយការណ៍បានលើកឡើងថា Rodrygo ប្រហែលជាមិនសប្បាយចិត្តនៅ Real Madrid ហើយនឹងពិចារណាចាកចេញពីក្លឹបយក្សនៅអេស្ប៉ាញនៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករសញ្ជាតិប្រេស៊ីលកំពុងស្ថិតក្នុង “ពេលវេលាដ៏ស្មុគស្មាញ” ហើយ “បានឈានជើងម្ខាងចេញពី Real Madrid” រួចទៅហើយ៕