បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid គ្រោងនឹងទាក់ទង Benfica ដើម្បីទទួលបានការព្រមព្រៀងផ្ទេរកីឡាករ Álvaro Carreras។
ខ្សែការពារឆ្វេងសញ្ជាតិអេស្ប៉ាញបានទទួលថាក្លឹប Real Madrid ជាគោលដៅបន្ទាប់របស់ខ្លួន ខណៈលក្ខខណ្ឌផ្ទាល់ខ្លួនគោលត្រូវបានព្រមព្រៀងគ្នា។ ក្លឹប Benfica មានលក្ខខណ្ឌផ្តាច់កុងត្រា ៥០លានអឺរ៉ូសម្រាប់កីឡាករ Álvaro Carreras ដោយឡែកខាងក្លឹប Real Madrid នឹងសាកល្បងដំណោះស្រាយពិភាក្សាបន្ទាប់ពី Taça de Portugal វគ្គផ្តាច់ព្រ័ត្រ ហើយពេលនេះមិនទាន់មានការដាក់សំណើរផ្លូវការណ៍ណាមួយនោះទេ ប៉ុន្តែក្លឹប Real Madrid ចង់បង្កើនល្បឿនសម្រាប់ការផ្ទេរ Álvaro៕