Nuno Espirito Santo ចង់ចាកចេញ? ក្រោយប៉ះទង្គិចជាមួយម្ចាស់ក្លឹប Forest

បរទេស៖ ក្លឹប Forest បានរក្សាតំណែងមួយក្នុងក្រុមកំពូលទាំងប្រាំពីរនៃ Premier League ហើយមានឱកាសក្នុងការលេងវគ្គជម្រុះសម្រាប់ Champions League ដោយអាស្រ័យទៅលើការប្រកួតលើកចុងក្រោយរបស់ខ្លួន។

FBL-ENG-PR-NOTTINGHAM FOREST-LEICESTER

នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រំពឹងទុកថានឹងត្រូវចាកចេញពីក្លឹប។ ទន្ទឹមនឹងនេះដែរ បើយោងតាមការចេញផ្សាយរបស់ Relevo វិញបានអោយដឹងថាក្លឹបនៅអ៊ីតាលី Roma ចាប់អារម្មណ៍ចង់បានគាត់ជាគ្រូបង្វឹក។

លោក Espirito Santo និងម្ចាស់ក្លឹប Evangelos Marinakis បានជាប់ពាក់ព័ន្ធក្នុងការប្រឈមមុខគ្នាដ៏ក្តៅគគុកនៅលើទីលាននាពេលថ្មីៗនេះ ទោះបីជាជាត្រូវបានបដិសេធចំពោះបញ្ហានេះដោយសេចក្តីប្រកាសព័ត៌មានរបស់ក្លឹបក៏ដោយ។ អតីតគ្រូបង្វឹក Wolves និង Tottenham បានចូលកាន់តំណែងនៅ Forest នៅចុងឆ្នាំ២០២៣ ហើយបានជួយក្លឹបអោយមានសុវត្ថិភាពនៅ Premier League ក្នុងការប្រកួតចុងក្រោយនៃរដូវកាលមុន។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ២០២៦។

West Ham United FC v Nottingham Forest FC - Premier League

ក្លឹប Forest បញ្ចប់រដូវកាលនេះជាមួយនឹងការប្រកួតក្នុងផ្ទះជាមួយ Chelsea ដែលជាក្រុមលេខ៤ ក្នុងតារាង ហើយគេនៅតែត្រូវមើលថាតើវានឹងក្លាយជាការប្រកួតចុងក្រោយរបស់បុរសវ័យ ៥១ ឆ្នាំរូបនេះដែរឬទេ៕

Previous articleអ្នកចាទី Pepe Reina ប្រកាសអំពីការចូលនិវត្តន៍
Next articleតារាឆ្នើម ២រូបរបស់ក្លឹប Newcastle ក្លាយជាគោលដៅរបស់ក្លឹបជាច្រើន