តារាឆ្នើម ២រូបរបស់ក្លឹប Newcastle ក្លាយជាគោលដៅរបស់ក្លឹបជាច្រើន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ UOL បានអោយដឹងថាកីឡាករ Guimaraes កំពុងត្រូវបានក្លឹបអារ៉ាប៊ីសាអូឌីតកំណត់គោលដៅបន្ទាប់ពីយុទ្ធនាការដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតជាមួយក្លឹបសារិកាព្រៃ។ ក្លឹប Al-Ittihad និង Al-Hilal គឺជាអ្នកកោតសរសើរកីឡាករសញ្ជាតិប្រេស៊ីល ដែលត្រូវបាននិយាយថាមានឆន្ទៈក្នុងការស្តាប់នៅសំណើររបស់ពួកគេ បើទោះបីជាគាត់ផ្តល់អាទិភាពក្នុងការស្នាក់នៅតំបន់អឺរ៉ុបនាពេលនេះក៏ដោយ។ ក្លឹបអារ៉ាប៊ីសាអូឌីតចង់ចុះហត្ថលេខាយកកីឡាករល្បីនៅក្នុងរដូវក្តៅនេះ ហើយកំពុង “តាមដានយ៉ាងជិតស្និទ្ធ” ទៅលើកំពូលតារាឆ្នើមសញ្ញជាតិប្រេស៊ីល។

Newcastle United FC v Tottenham Hotspur FC - Premier League

កីឡាករ Guimaraes បានទាក់ទាញចំនាប់អារម្មណ៍ក្លឹបជាច្រើនក្នុងកំឡុងពេលគាត់លេងអោយក្លឹប Newcastle ប៉ុន្តែអ្នកចាត់ការ Eddie Howe បានបញ្ជាក់ថាគាត់ចង់អោយខ្សែបម្រើកណ្តាលរូបនេះបន្តស្នាក់នៅជាមួយក្លឹប។ ក្លឹប Newcastle ក៏កំពុងប្រឈមមុខនឹងការប្រជែងដ៏មានសក្តានុពលក្នុងការរក្សាខ្សែប្រយុទ្ធ Alexander Isak ។ កីឡាករសញ្ជាតិស៊ុយអែតរូបនេះរកបាន ២៣គ្រាប់នៅ Premier League សម្រាប់ក្រុមសារិកាព្រៃនៅរដូវកាលនេះ ដែលត្រូវបានរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹប Arsenal និង Liverpool ។ លោក Howe បានបដិសេធក្នុងការផ្ទេរសម្រាប់ទឹកប្រាក់ដ៏ធំមួយចំពោះកីឡាករ​ Isak ហើយការទាមទារតម្លៃ ១៥០លានផោនរបស់ក្លឹបអាចនឹងធ្វើអោយគាត់បន្តស្នាក់នៅទឹកដី St James’ Park ។

កីឡាករ Guimaraes និង Isak ទាំងពីរបានឈ្នះពានរង្វាន់ដំបូងរបស់ពួកគេជាមួយ Newcastle នៅដើមរដូវកាលនេះ នៅពេលដែលក្រុមរបស់ Howe បានយកឈ្នះ Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup ។ ឥឡូវនេះក្រុមសារិកាព្រៃសង្ឃឹមថានឹងបានកៅអីមួយក្នុងក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ ហើយឈានទៅជុំចុងក្រោយនៃការប្រកួតក្របខ័ណ្ឌ Premier League ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាងលីគ។

Liverpool v Newcastle United - Carabao Cup Final

ការទទួលជ័យជម្នះលើក្រុម Everton នៅថ្ងៃចុងក្រោយនៃយុទ្ធនាការនេះនឹងគ្រប់គ្រាន់ដើម្បីធានាបានកន្លែងអោយ Newcastle លេងនៅក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ ដែលអាចជាគន្លឹះក្នុងការរក្សាតារាឆ្នើមរបស់ពួកគេនៅក្លឹបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ៕

Previous articleNuno Espirito Santo ចង់ចាកចេញ? ក្រោយប៉ះទង្គិចជាមួយម្ចាស់ក្លឹប Forest
Next articleArsenal និង Chelsea ចាប់អារម្មណ៍ខ្សែបម្រើស្លាបឆ្នើមរបស់ Newcastle