បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ iNews បានអោយដឹងថាទាំង Arsenal និង Chelsea ត្រូវបានរាយការណ៍ថាកំពុងរក្សាការចាប់អារម្មណ៍លើកីឡាករ Anthony Gordon ដោយខ្សែបម្រើស្លាបរបស់ Newcastle United មានតម្លៃប្រហែល ៨០លានផោន។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សានៅក្នុងគោលការណ៍ណែនាំរបស់ PSR ក្លឹប Newcastle ត្រូវបានគេជឿថាបើកចំហរក្នុងការចែកផ្លូវជាមួយកីឡាករឆ្នើមរបស់ពួកគេយ៉ាងហោចណាស់ម្នាក់។ កីឡាករ Gordon អាចក្លាយជាជម្រើសដ៏ស័ក្តិសមបំផុតរបស់ក្លឹបសម្រាប់ការលក់ដើម្បីប្រមូលថវិកា៕