Man Utd សង្ឃឹមរកបាន ១៥០លានផោនពីការលក់កីឡាករ ៤រូបនេះ

បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាសង្ឃឹមថានឹងរៃអង្គាសប្រាក់ចំនួន ១៥០លានផោនក្នុងទីផ្សារដោះដួរកីឡាករ ដោយការលក់លក់កីឡាករល្បី ៗ ៤នាក់នៅរដូវក្តៅនេះ។

បើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប United សង្ឃឹមថានឹងនាំបានប្រាក់ប្រហែល ៩០លានផោនពីការលក់កីឡាករដែលកំពុងខ្ចីជើងនៅក្លឹប​ Aston Villa កីឡាករ Marcus Rashford, Antony ដែលកំពុងខ្ចីជើងនៅ Real Betis និង Jadon Sancho ដែលខ្ចីជើងនៅ Chelsea។ ប្រភពដដែលបន្ថែមថាក្លឹបបិសាចក្រហមទំនងជាទទួលយកការផ្តល់ជូនប្រហែល ៦០លានផោនសម្រាប់កីឡាករចេញពីសាលាបាល់ទាត់របស់ខ្លួន គឺកីឡាករ Alejandro Garnacho ផងដែរ៕

Previous articleMan Utd ត្រៀមរួចជាស្រេចក្នុងការលក់កីឡាករស្ទើរតែពាក់កណ្តាលក្រុម
Next articleក្រុមជម្រើសជាតិវាយកូនឃ្លីលើតុបង្កើនការហ្វឹកហាត់ ដុសខាត់គុណភាពបច្ចេកទេស ត្រៀមព្រឹត្តិការណ៍អន្តរជាតិធំៗពីរ