Pep Guardiola និយាយច្បាស់ៗអំពីអនាគតរបស់ខ្សែការពារស្តាំ Kyle Walker

បរទេស៖ លោក Pep Guardiola និយាយថា Kyle Walker នឹងមិនជាប់ពាក់ព័ន្ធក្នុងការប្រកួត Club World Cup របស់ Manchester City ចំពេលមានរបាយការណ៍ថាគាត់នឹងចាកចេញពី Etihad ជាអចិន្ត្រៃយ៍។

លោក Guardiola បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា៖ “Walker នឹងមិននៅជាមួយយើងនៅ Club World Cup” ។

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ​ Walker នឹងចាកចេញពី Man City នៅរដូវក្តៅនេះ បន្ទាប់ពីលោក Guardiola បានបញ្ជាក់យ៉ាងច្បាស់ថាខ្សែការពារស្តាំមិនមែនជាផ្នែកនៃផែនការអនាគតរបស់គាត់ ហើយថា Tino Livramento របស់ Newcastle ឥឡូវនេះគឺជាគោលដៅខ្សែការពារស្តាំលេខមួយរបស់ពួកគេ៕

Previous articleឯកឧត្តម គុជ គីមឡុង បន្តដឹកនាំជាប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្នុងស្មារតីអភិរក្ស និងអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិឱ្យកាន់តែរស់រវើក
Next articleខ្សែប្រយុទ្ធ Lorenzo Lucca ឆ្លើយតបទៅនឹងការចង់បានរបស់ AC Milan និង Juventus