បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Yamal បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយដែលនឹងរក្សាគាត់នៅ Barcelona រហូតដល់ខែមិថុនា ឆ្នាំ២០៣១។
នៅថ្ងៃច័ន្ទភាគីកាតាឡានបានឈានដល់កិច្ចព្រមព្រៀងពេញលេញជាមួយភ្នាក់ងាររបស់ Yamal គឺ Jorge Mendes ហើយឥឡូវនេះក្មេងជំទង់រូបនេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃអង្គារ៕