បរទេស៖ ប៉ុន្មានថ្ងៃបន្ទាប់ពី Napoli បានឈ្នះពានរង្វាន់ Scudetto ជាលើកទីបួនរបស់ពួកគេដោយការផ្តួល Cagliari ២-០ នៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃយុទ្ធនាការ ២០២៤-២៥ ស្រាប់តែ Sky Italaia បានចេញផ្សាយថាអ្នកចាត់ការលោក Antonio Conte អាចចែកផ្លូវជាមួយក្លឹប ទោះបីជានៅសល់កុងត្រារយៈពេល ២ឆ្នាំជាមួយក្លឹបក៏ដោយ។
កាលពីថ្ងៃចន្ទ ខណៈដែលកីឡាកររបស់ Napoli និងបុគ្គលិកគ្រូបង្វឹកបានប្រារព្ធការទទួលពានរង្វាន់លីក ដោយការដង្ហែរក្បួនរថយន្តក្រុងពេញទីក្រុង Naples ខ្សែប្រយុទ្ធ Romelu Lukaku បានប្តេជ្ញាថាគាត់នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្លាស់ប្តូរគំនិតរបស់គ្រូបង្វឹក៕