បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាបន្ទាប់ពីធ្លាក់ចេញពីការពេញចិត្តនៅ Manchester City ក្នុងរដូវកាលនេះ Jack Grealish អាចស្វែងរកឱកាសផ្សេងទៀត ខណៈដែលគាត់ចង់បានម៉ោងប្រកួតបន្ថែមទៀត ស្របពេលក្លឹប Manchester City បើកចំហរក្នុងការលក់កីឡាករដែលពួកគេបានចុះហត្ថលេខាមកពីក្លឹប Aston Villa ក្នុងឆ្នាំ២០២១ ក្នុងតម្លៃ ១០០លានផោន។
ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គដ៏ធំបំផុតដែល Man City នឹងត្រូវជម្នះគឺប្រាក់ឈ្នួលដ៏ច្រើនរបស់កីឡាករសញ្ជាតិអង់គ្លេស។ តាមឧត្ដមគតិក្លឹបចង់ចែកផ្លូវជាមួយកីឡាករវ័យ ២៨ឆ្នាំជាអចិន្ត្រៃយ៍ ប៉ុន្តែក៏អាចបើកចំហរចំពោះគំនិតនៃការដាក់អោយគាត់ខ្ចីជើងផងដែរ៕