បរទេស៖ ក្រុម Mallorca របស់ La Liga កំពុងសម្លឹងមើលការផ្លាស់ប្តូរសម្រាប់ Christian Eriksen ដែលនឹងចាកចេញពី Manchester United នៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ OK Baleares (តាមរយៈ SportWitness) បានអោយដឹងថាក្លឹប RCD Mallorca នៅ La Liga កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ Eriksen ។ កិច្ចសន្យារបស់កីឡាករសញ្ជាតិដាណឺម៉ាកវ័យ៣៣ឆ្នាំនៅ United នឹងផុតកំណត់នៅរដូវក្តៅនេះ ហើយគាត់បានប្រកាសពីការចាកចេញរបស់គាត់រួចហើយ៕