បរទេស៖ កីឡាករ Marcus Rashford ដែលនៅក្រៅជម្រើសរបស់ក្រុម Manchester United ត្រូវបានរាយការណ៍ថាបានទទួលការជំរុញឪកាសក្នុងការទៅចូលរួមជាមួយ Barcelona នៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Sports បានអោយដឹងថាភ្នាក់ងាររបស់ Rashford បានជួបជាមួយប្រធានផ្នែកកីឡារបស់ Barcelona លោក Deco នៅសណ្ឋាគារមួយក្នុងទីក្រុង ហើយបានថតរូបជាមួយគ្នាកាលពីថ្ងៃពុធ។ ពួកគេបន្ថែមថាឱកាសរបស់គាត់ក្នុងការចូលរួមជាមួយម្ចាស់ជើងឯក La Liga ឆ្នាំនេះបានកើនឡើង ខណៈលទ្ធផលនៃការមកជាមួយគ្នានេះ ជាមានអ្នកចាត់ការ Hansi Flick និងគណៈគ្រប់គ្រង់របស់ក្លឹបបានបង្ហាញការចាប់អារម្មណ៍ទៅលើ “ទឹកចិត្តរបស់គាត់” ក្នុងការមកចូលរួមជាមួយពួកគេ៕