បរទេស៖ កីឡាករ Kevin De Bruyne បានបញ្ជាក់យ៉ាងច្បាស់ថាគាត់នៅតែជឿជាក់ថាគាត់អាចលេងបានក្នុងកម្រិតខ្ពស់បំផុត ហើយអ្នកយកព័ត៌មាន Sacha Tavolieri អះអាងថាឥឡូវនេះគាត់បានយល់ព្រមចុះហត្ថលេខាជាមួយម្ចាស់ជើងឯកអ៊ីតាលី Napoli ដែលនឹងមានវត្តមានក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយផងដែរ។
តារាឆ្នើមសញ្ជាតិបែលហ្ស៊ិកនឹងចាកចេញពីក្លឹប Manchester City នៅចុងបញ្ចប់នៃរដូវកាល បន្ទាប់ពីពួកគេបានជ្រើសរើសមិនបន្តកុងត្រាថ្មីជាមួយគាត់៕