បរទេស៖ ក្រុម Everton នៃក្របខ័ណ្ឌ Premier League បានសម្រេចការចុះហត្ថលេខាជាអចិន្ត្រៃយ៍សម្រាប់ខ្សែបម្រើ Charly Alcaraz ពីក្រុម Flamengo ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបបានបញ្ជាក់ថា៖ “ក្លឹប Everton បានប្រើប្រាស់នៅជម្រើសក្នុងការផ្ទេរកីឡាករ Charly Alcaraz ជាអចិន្ត្រៃយ៍សម្រាប់តម្លៃដែលមិនត្រូវបានបង្ហាញនៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គាត់ពីក្លឹបប្រេស៊ីល Flamengo ត្រូវបានបញ្ចប់នៅខែក្រោយ”៕