បរទេស៖ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានស៊ូទ្រាំនឹងយុទ្ធនាការឆ្នាំ ២០២៤-២៥ ដ៏ខកចិត្ត ហើយមិនបានបង្ហាញខ្លួនចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey នៅថ្ងៃទី២៦ ខែមេសា ហើយក៏មានព័ត៌មានចចាមអារ៉ាមទាក់ទង់នឹងការចាកចេញ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹបបានផ្តល់ឱកាសឱ្យគាត់ដើម្បីស្វែងរកឡើងវិញនូវស្តង់ដារដែលរំពឹងទុករបស់កីឡាករ Real ក្នុងរយៈពេល ៤៥ថ្ងៃបន្ទាប់ ហើយលោក Xabi Alonso បើកចំហរក្នុងការរក្សាគាត់។
ក្លឹប Premier League ជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមួយសម្រាប់កីឡាករប្រេស៊ីល ដោយ Arsenal បាននិយាយថានឹងប្រជែងជាមួយ Chelsea សម្រាប់ការចុះហត្ថលេខាលើរូបគាត់នៅរដូវក្តៅនេះ។ ក្លឹប Manchester City ធ្លាប់ចាប់អារម្មណ៍ និងអាចធ្វើរឿងនេះឡើងវិញ នៅពេលដែលពួកគេបាននឹងកំពុងរៀបចំក្រុមឡើងវិញក្រោមការដឹកនាំរបស់លោក Pep Guardiola ។
កីឡាករ Rodrygo មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការដឹកនាំដំបូងរបស់លោក Carlo Ancelotti ដោយត្រូវបានបញ្ជាក់ថាគាត់ត្រូវការ “ស្តារកាយសម្បទានិងផ្លូវចិត្តរបស់គាត់ឡើងវិញ” ។ គាត់ត្រូវបានគេនិយាយថាមានថាមពលជាថ្មី ក្រោយគាត់បានជួបជាមួយនាយកក្លឹបបាល់ទាត់ Real Madrid ដោយមិនមានបញ្ហា ហើយគាត់មានបំណងប្រាថ្នាចង់បន្តលេងឱ្យក្លឹប។
កីឡាករសញ្ជាតិប្រេស៊ីលឥឡូវនេះទំនងជានឹងក្លាយជាផ្នែកមួយនៃក្រុម Club World Cup របស់ Alonso ដែលបង្ហាញអំពីការទទួលបានឪកាសសម្រាប់គាត់ក្នុងការបញ្ចេញនៅគុណតម្លៃ ដែលជាអាចអនាគតនៅក្លឹប Real Madrid៕