ខ្សែការពារ ២រូបនេះ គឺស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Al-Nassr

បរទេស៖ ក្លឹប Al-Nassr ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​កំណត់​គោលដៅ​ខ្សែ​ការពារ​លំដាប់​ពិភពលោក​ជា​ផ្នែក​មួយ​នៃ​ការ​សំណើរក្នុងការរក្សាកីឡាករ Cristiano Ronaldo នៅ​ក្លឹប។

អ្នកកាសែត Sky Sports លោក Sacha Tavolieri អះអាងថា បន្ថែមពីលើការព្យាយាមចុះហត្ថលេខាលើខ្សែការពារ David Hancko របស់ Feyenoord ក្លឹប Al-Nassr ចង់បានខ្សែការពារកណ្តាលរបស់ Inter Milan គឺកីឡាករ Alessandro Bastoni ។ ការចង់បាននេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី Ronaldo បាននិយាយថា “ជំពូក” របស់គាត់ជាមួយក្រុម Riyadh ត្រូវបានបញ្ចប់ ទោះបីជាការបន្តកិច្ចសន្យាប្រហែលជានៅតែមានសម្រាប់គាត់៕

Previous articleសំណើរ ១៣០លានអឺរ៉ូរបស់ Liverpool ត្រូវបានបដិសេធ
Next articleChelsea ត្រៀមរួចរាល់ក្នុងការលក់កីឡាករដល់ទៅ ១៤នាក់