Chelsea ត្រៀមរួចរាល់ក្នុងការលក់កីឡាករដល់ទៅ ១៤នាក់

បរទេស៖ ក្លឹប Chelsea អាចនឹងចែកផ្លូវជាមួយ Noni Madueke នៅរដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងរកការលក់កីឡាកររហូតដល់ ១៤នាក់។

នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹបអាចចែកផ្លូវជាមួយ Madueke ខណៈដែលពួកគេមានអារម្មណ៍ថាការរីកចម្រើនរបស់ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំបានជាប់គាំង។ ក្លឹប​មាន​កីឡាករ​ច្រើន​ដល់​ទៅ​១៣​នាក់​ផ្សេង​ទៀត​ដែល​នឹង​មាន​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ។ ពួកគេរួមមាន Christopher Nkunku, Joao Felix, Robert Sanchez, Djordje Petrovic, Renato Veiga, Ben Chilwell, Axel Disasi, Wesley Fofana, Kiernan Dewsbury-Hall, Carney Chukwuemeka, Raheem Sterling, Trevoh Chalobah និង Lesley Ugochukwu ៕

Previous articleខ្សែការពារ ២រូបនេះ គឺស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Al-Nassr
Next articleChelsea បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធរបស់ក្លឹប Frankfurt