បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TyC Sports បានឱ្យដឹងថាក្លឹប Manchester United កំពុងតែពិចារណាលើការផ្លាស់ប្តូរសម្រាប់អ្នកចាំទី Emiliano Martinez របស់ក្លឹប Aston Villa ជាថ្មីម្តងទៀត។ ក្លឹប Premier League ត្រូវបានរាយការណ៍ថាបានចាប់អារម្មណ៍ជាថ្មីលើកីឡាករអាហ្សង់ទីន បន្ទាប់ពីមានការទាក់ទងដំបូងជាមួយភ្នាក់ងាររបស់គាត់កាលពីកន្លះឆ្នាំមុន។
ក្លឹប Aston Villa ត្រូវបានគេរំពឹងថានឹងទាមទារថ្លៃផ្ទេរដ៏ច្រើន ជាពិសេសដោយសារកិច្ចសន្យារបស់កីឡាករវ័យ ៣២ឆ្នាំរូបនេះដែលធ្វើអោយគាត់ស្ថិតនៅជាមួយក្លឹបរហូតដល់ឆ្នាំ២០២៩។ ក្លឹប Barcelona ក៏ត្រូវបានគេនិយាយថាបានធ្វើការសាកសួរយ៉ាងប្រុងប្រយ័ត្នទាក់ទងនឹងកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយនេះផងដែរ៕