បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាកីឡាករ Silva បានសម្រេចចិត្តចាកចេញពី Wolves បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អក្នុងអំពឡុងពេលខ្ចីជើងនៅក្រុម Las Palmas នា La Liga។
ទោះបីជាគាត់មានកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ប៉ុន្តែកីឡាករវ័យក្មេងរូបនេះគ្រោងនឹងចាកចេញនៅរដូវក្តៅនេះ ជាមួយនឹងការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបមួយចំនួននៅ Bundesliga ។ ក្លឹប Wolves នឹងទាមទារតម្លៃយ៉ាងហោចណាស់ ២០-២៥លានអឺរ៉ូ ដើម្បីអនុញ្ញាតឱ្យកីឡាករព័រទុយហ្គាល់ចាកចេញ៕