បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Spurs បានចូលប្រជែងដើម្បីចុះហត្ថលេខាលើ Mbeumo ពី Brentford ហើយត្រៀមខ្លួនជាស្រេចដើម្បីប្លន់កីឡាកររូបនេះពីក្លឹប Man United។
បិសាចក្រហមឥឡូវនេះត្រូវបានគេនិយាយថានឹងរៀបចំការផ្តល់ជូនថ្មីមួយទៀត ដើម្បីបញ្ចប់ការចាប់អារម្មណ៍ពីក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ ទោះបីជាចំណាប់អារម្មណ៍របស់ពួកគេលើអ្នកចាត់ការ Thomas Frank អាចដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្តរបស់កីឡាករ Mbeumo លើការបដិសេធក្រុមរបស់ Ruben Amorim ក៏ដោយ៕