បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United បានយល់ព្រមលើកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំជាមួយអ្នកចាំទីជើងចាស់ Tom Heaton។
កិច្ចព្រមព្រៀងរបស់អតីតអ្នកចាំទីក្រុម Burnley គ្រោងនឹងផុតកំណត់នៅចុងខែមិថុនា ប៉ុន្តែលក្ខខណ្ឌថ្មីត្រូវបានផ្តល់អោយដើម្បីអាចរក្សាទុកគាត់នៅ Old Trafford សម្រាប់រដូវកាលមួយទៀត៕



