បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kevin De Bruyne ជិតឈានដល់ការផ្ទេរទៅ Napoli ហើយ។
តារាឆ្នើមសញ្ជាតិបែលហ្ស៊ិកដែលបានចាកចេញពីក្លឹប Manchester City នៅចុងបញ្ចប់នៃរដូវកាលដោយសារផុតកុងត្រា នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំឆាប់ៗនេះជាមួយអ្នកឈ្នះពានរង្វាន់ Serie A របស់លោក Antonio Conte ៕



