Liverpool គ្រោងចាយលុយ ១០០លានផោនទៀត ដើម្បីផ្ទេរយកកីឡាករ PSG

បរទេស៖ ក្លឹបហង្សក្រហមបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបំបែកកំណត់ត្រាផ្ទេរនៅប្រទេសអង់គ្លេសជាមួយការទិញយកកីឡាករ Wirtz ពី Bayer Leverkusen ក្នុងតម្លៃ ១២៧លានផោន។

Bayer 04 Leverkusen v Borussia Dortmund - Bundesliga

លោក Arne Slot ក៏សង្ឃឹមថានឹងបន្ថែមខ្សែការពារឆ្វេង Milos Kerkez របស់ Bournemouth ទៅក្នុងក្រុមម្ចាស់ជើងឯក Premier League របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែបម្រើស្លាបសញ្ជាតិបារាំងកីឡាករ Barcola គឺជាកីឡាករម្នាក់ទៀតដែល Liverpool សម្លឹងឃើញ។

Bradley Barcola Paris Saint-Germain 2024-25

គាត់ក៏ត្រូវបានក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ចង់បានផងដែរ ហើយត្រូវបានគេនិយាយថានឹងមានតម្លៃប្រមាណ ១០០លានផោន។ កីឡាករ Barcola អាច​នឹងចាកចេញពីក្លឹប​ម្ចាស់​ជើងឯក Champions League ខណៈដែលគាត់ជាជម្រើសនៅពីក្រោយកីឡាករ Ousmane Dembele, Khvicha Kvaratskhelia និង Desire Doue សម្រាប់តំបន់ប្រយុទ្ធ។

ក្លឹប Liverpool អាចនឹងចំណាយលើស ៣០០លានផោនក្នុងការដោះដូរកីឡាករ ខណៈដែលខ្សែប្រយុទ្ធ Alexander Isak របស់ក្លឹប Newcastle ជាគោលដៅផ្សងមួយទៀតសម្រាប់ក្លឹប។ ក្នុងនោះកីឡាករ Darwin Nunez, Luis Diaz និង Diogo Jota ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​អាច​នឹង​ត្រូវ​បានលក់ចេញដើម្បីប្រមូលលុយចូលក្លឹបវិញ៕

Previous articleLewandowski ជាអ្នកឈ្នះ!! ខណៈគ្រូបង្វឹកជម្រើសជាតិប៉ូឡូញសុំលាឈប់
Next articleLiverpool កំពុងបន្តការចរចាផ្ទេរយកកីឡាករ Kerkez