Liverpool កំពុងបន្តការចរចាផ្ទេរយកកីឡាករ Kerkez

បរទេស៖ ខណៈពេលដែលភាគច្រើននៃការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺលើសំណើរដែលបំបែកកំណត់ត្រាលើស ១០០លានផោនរបស់ពួកគេសម្រាប់តារាឆ្នើមរបស់ Bayer Leverkusen កីឡាករ Florian Wirtz ហើយក្លឹបកំពុងធ្វើការយ៉ាងសកម្មដើម្បីបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ Kerkez ផងដែរ។ នាយកផ្នែកកីឡាលោក Richard Hughes ត្រូវបានគេជឿថាកំពុងដឹកនាំការពិភាក្សាទាក់ទងនឹងខ្សែការពារឆ្វេង Bournemouth ជាមួយនឹងតម្លៃប្រមាណ ៤៥លានផោន។

AFC Bournemouth v Manchester United FC - Premier League

កីឡាករ Kerkez ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរយៈពេលវែងសម្រាប់កីឡាករ Andy Robertson ដែលបានដើរតួរយ៉ាងសំខាន់នៅតំបន់ការពារឆ្វេងរបស់ក្លឹប Liverpool អស់រយៈពេលជាច្រើនរដូវកាលកន្លងមកហើយ។ គាត់រីករាយនឹងយុទ្ធនាការដ៏អស្ចារ្យមួយក្រោមការដឹកនាំរបស់គ្រូបង្វឹក Bournemouth លោក Andoni Iraola ដោយបានចាប់ផ្តើមការប្រកួតទាំង ៣៨ នៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ដោយបានរួមចំណែកស៊ុតបញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៦ដង។

ថ្លែងពីកាតព្វកិច្ចអន្តរជាតិជាមួយហូឡង់ លោក Kluivert បានប្រាប់ Voetbal Primeur ថា “គាត់ប្រហែលជាទៅទីនោះ។ ខ្ញុំសង្ឃឹមសម្រាប់គាត់។ គាត់មិនទាន់បាននិយាយលានៅឡើយទេ ប៉ុន្តែខ្ញុំសង្ឃឹមថាគាត់នឹងធ្វើវានៅទីនោះ” ។

ដោយទទួលស្គាល់ថាការចាកចេញរបស់ Kerkez ទំនងជាកាន់តែខ្លាំង Bournemouth បានចាប់ផ្តើមផែនការស្វែងរកខ្សែការពារឆ្វេងថ្មីម្នាក់ទៀត។ យោងតាមរបាយការណ៍បានឱ្យដឹងថាក្លឹប Bournemouth កំពុងរៀបចំដាក់សំណើរតម្លៃ ១៤.៤ លានផោនសម្រាប់ខ្សែការពាររបស់ក្លឹប Rennes កីឡាករ Adrien Truffert ជាអ្នកជំនួសដោយផ្ទាល់។

Jeremie Frimpong Liverpool 2024-25

ការខិតខំប្រឹងប្រែងរបស់ Liverpool លើ Kerkez គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរដូវក្តៅដ៏ធំមួយដើម្បីធ្វើការរុះរើសក្រុមឡើងវិញ និងពង្រឹងក្រុមបន្ទាប់ពីការឈ្នះពានរង្វាន់លីករបស់ពួកគេ។ បន្ថែមពីលើការពិភាក្សាដែលកំពុងបន្តជាមួយ Bayer Leverkusen សម្រាប់ Wirtz ក្លឹបបានបញ្ចប់ការចុះហត្ថលេខាសំខាន់ពីររួចទៅហើយ។

ខ្សែការពារស្តាំ Jeremie Frimpong បានផ្ទេរមកពីក្លឹប Leverkusen ក្នុងតម្លៃ ២៩.៥លានផោនដោយនឹងមកជំនួសកន្លែងកីឡាករ Trent Alexander-Arnold ដែលបានចាកចេញ។ ទន្ទឹមនឹងនេះដែរ ហង្សក្រហមបាននាំយកអ្នកចាំទីហ្សកហ្ស៊ី Giorgi Mamardashvili ពី Valencia ។ ទោះបីជាបានចុះហត្ថលេខាផ្ទែរបានធ្វើឡើងកាលពីរដូវក្តៅមុនក៏ដោយ ប៉ុន្តែការផ្ទេររបស់គាត់ត្រូវបានធ្វើឡើងជាផ្លូវការណ៍នៅក្នុងរដូវកាលនេះ ក្រោយអ្នកចាំទីបម្រុង Caoimhin Kelleher បានចាកចេញទៅចូលរួមជាមួយក្លឹប Brentford ក្នុងតម្លៃ ១៨លានផោន៕

Previous articleLiverpool គ្រោងចាយលុយ ១០០លានផោនទៀត ដើម្បីផ្ទេរយកកីឡាករ PSG
Next articleChiesa ត្រលប់ទៅកាន់អ៊ីតាលីវិញ? ខណៈក្លឹបចំនួន ២នៅអ៊ីតាលីចង់បានគាត់