បរទេស៖ អនាគតរបស់ Rashford នៅតែស្ថិតក្នុងបរិយាកាសដដែល បន្ទាប់ពីធ្លាក់ចេញពីការពេញចិត្តរបស់លោក Ruben Amorim នៅ Old Trafford និងបានចំណាយពេលពាក់កណ្តាលរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅ Aston Villa ។ តម្លៃ ៤០លានផោនរបស់ពួកគេមិនបានប្រើទេរហូតមកដល់ពេលនេះ ខណៈកីឡាករ Rashford ត្រូវបានរាយការណ៍អំពីការពេញចិត្តទៅចូលរួមជាមួយ Barcelona។
នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប Barcelona បានសម្រេចចិត្តថាពួកគេគ្រាន់តែចាប់អារម្មណ៍ក្នុងការខ្ចីជើងប៉ុណ្ណោះ ហើយប្រសិនបើ Rashford នៅតែអាចរកបានរហូតដល់ចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ក្លឹប Barcelona ដែលមានទំនាក់ទំនងខ្លាំងជាមួយ Luis Diaz របស់ Liverpool ត្រូវបានគេគិតថាចាប់អារម្មណ៍ Rashford ប៉ុន្តែមិនមានបំណងប្រញាប់ប្រញាល់ចរចាឥឡូវនេះទេ។ ពួកគេហាក់ដូចជារំពឹងថា បំណងប្រាថ្នារបស់កីឡាករក្នុងការចូលរួមជាមួយពួកគេខ្លាំង ដូច្នេះគាត់នឹងបដិសេធឱកាសផ្សេងទៀតក្នុងការចាកចេញពី United ដើម្បីរក្សាខ្លួនគាត់។
Rashford នៅសល់រយៈពេល ៣ឆ្នាំទៀតលើកិច្ចសន្យារបស់បិសាចក្រហម ហើយការ ហើយទាមទារអោយដកប្រាក់ឈ្នួលគាត់ ដោយចាប់ទុកថាជាចំណែកលើសម្រាប់លោក Amorim និងជាជំហ៊ានមួយក្នុងការរក្សាសមតុល្យហិរញ្ញវត្ថុរបស់ក្លឹប។
ប៉ុន្មានខែខាងមុខអាចជាការតស៊ូសម្រាប់ United ។ ទោះបីជា Matheus Cunha បានមកដល់ហើយក្នុងតម្លៃដ៏ខ្ពស់ ហើយសង្គ្រាមដេញថ្លៃ Bryan Mbeumo បានចាប់ផ្តើមហើយ ខណៈការលក់កីឡាករ Rashford, Jadon Sancho និង Antony ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរៃអង្គាសថវិកាបន្ថែមសម្រាប់ក្លឹបក្នុងការដោះដូរកីឡាករ៕