មែន ឫទេ? អ្នកចាំទី Marc-Andre ter Stegen យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Galatasaray

បរទេស៖ ប្រធានក្រុម Barcelona អ្នកចាំទី Marc-Andre ter Stegen មិនសប្បាយចិត្ត ហើយអាចនឹងចាកចេញពីក្រុមម្ចាស់ជើងឯកអេស្ប៉ាញ បន្ទាប់ពីមានការរាយការណ៍ថាគាត់បានយល់ព្រមផ្ទេរទៅ Galatasaray ។

នេះបើយោងតាមការចេញផ្សាយរបស់ Fanatik បានអោយដឹងថាម្ចាស់ជើងឯក Super Lig គឺក្លឹប Galatasaray បានធ្វើសកម្មភាពទៅលើអ្នកចាំទី Ter Stegen ដែលមិនសប្បាយចិត្តនៅក្លឹប Barcelona ហើយបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករសញ្ជាតិអាល្លឺម៉ង់។ ក្លឹបយក្សទួរគីបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយក្លឹប Barcelona ប្រសិនបើពួកគេអនុញ្ញាតឱ្យ Ter Stegen ចាកចេញក្នុងតម្លៃទាប ឫក៏ខ្ចីជើងជាដំបូង។ ហើយបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប Galatasaray អាចទទួលរ៉ាបរង់លើការខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់នៅរដូវកាលក្រោយ៕

Previous articleក្លឹប AC Milan កំពុងចាប់អារម្មណ៍ទៅលើកីឡាករ Granit Xhaka
Next articleខ្សែប្រយុទ្ធ Darwin Nunez ក្លាយជាគោលដៅផ្ទេររបស់ក្លឹបយក្ស ២នៅអ៊ីតាលី