Bayern គ្រោងប្រមូលលុយពីការលក់កីឡាករ ៤រូបនេះ

បរទេស៖ ក្លឹប Bayern Munich អាចនឹងប្រមូលប្រាក់បាន ១៦៥លានអឺរ៉ូនៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ ប្រសិនជាពួកគេអាចនឹងលក់ចេញនៅកីឡាករមួយចំនួនចេញ។

នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Bayern Munich ជឿជាក់ថាពួកគេអាចប្រមូលប្រាក់បាន ១៦៥លានអឺរ៉ូពីការលក់កីឡាករនៅរដូវក្តៅនេះ។ បន្ទាប់ពីការលក់ខ្សែប្រយុទ្ធ Mathys Tel ជាអចិន្ត្រៃយ៍ទៅឱ្យ Tottenham Hotspur ពួកគេបានទទួលប្រាក់ ៣៥លានអឺរ៉ូ។ លើសពីនេះទៀតក្លឹប Bayern ក៏កំពុងផ្តល់អាទិភាពដល់ការចាកចេញរបស់ Kingsley Coman, Kim Min-jae និង Joao Palhinha ដែលអ្នកទាំងអស់គ្នាអាចទទួលបានតម្លៃប្រហាក់ប្រហែលនឹង Tel៕

Previous articleខ្សែប្រយុទ្ធ Darwin Nunez ក្លាយជាគោលដៅផ្ទេររបស់ក្លឹបយក្ស ២នៅអ៊ីតាលី
Next articleកីឡាករ Ilya Zabarny បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅ PSG